ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមពិធីមីទ្ទីងអបអរសាទរ ខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្ថាប័ន មន្ទីរកងកម្លាំង រដ្ឋបាលក្រុង ស្រុក
បានថ្វាយការោនផ្កាគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ។